Sunday, August 17, 2014

កូនភ្លោះពីរ ដែលកើត នៅពីរគ្រួសារផ្សេងគ្នា នៅសង្កាត់បឹងធំ បានទទួលអំណោយ លោក ប៊ុន សំបូរ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី អៀង ប្ញទ្ធា

រាជធានីភ្នំពេញ ៖ ទារក ទារិកា ភ្លោះដែលបានប្រសូត្រ ពីម្តាយឈ្មោះ ស៊ីន អួង និងឱពុកឈ្មោះ ហ៊ន ហាន នៅភូមិខ្ចៅ និងទារកភ្លោះ ដែលបានប្រសូត្រពីម្តាយ ឈ្មោះ ឈែល ចិន្តា និងឱពុកឈ្មោះ ហៀង សុខ ហៃ នៅភូមិអន្លង់ស្វាយសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលអំណោយពីលោក ប៊ុន សំបូរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី។ លោក ប៊ុន ចន្ទវិចិត្រ សមាជិកក្រុមលេខា សម្តេចតេជោ និងលោកស្រី សំបូរ សម្ផស្ស និងស្វាមី បុត្រា- បុត្រី លោក ប៊ុន សំបូរ បាននាំយកអំណោយនេះ ទៅជូនដល់លំនៅដ្ឋានកូនភ្លោះទាំងពីរគ្រួសារ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០១៤ ជាថ្ងៃសម្រាកពីការងារ ដោយមានការចូលរួមពីលោកចៅសង្កាត់ និងមន្ត្រីសាលាសង្កាត់មួយចំនួនផងដែរ។ លោក ប៊ុន ចន្ទវិចិត្រ បានពាំនាំប្រសាសន៏ផ្តាំផ្ញើ សាកសួរសុខទុក្ខជូនដល់គ្រួសារកូនភ្លោះទាំងពីរ ពីសំណាក់ មាតា បិតារបស់លោក ហើយសូមអធ្យាស្រ័យ ដែលរូបលោកទាំងពីរមិនបាន អញ្ជើញមកផ្ទាល់ដោយសារមាន ធុរៈនៅបរទេស តែទោះជាយ៉ាងណាក៏លោកទាំងពីរបានចាត់រូបលោក និងប្អូនស្រី មកជំនួស នៅពេលដឹងថា មានគ្រួសារប្រសូត្របានកូនភ្លោះ នៅសង្កាត់បឹងធំនេះ ហើយលើកនេះជាគ្រួសារដែលប្រសូត្រ បានកូនភ្លោះទី ៨ ដែលមាតា បិតា រប់សលោកតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភតាំងតែពីដើមរៀងមក។ លោកស្រី សំបូរ សម្ផស្ស បានមានប្រសាសន៍ថា មាតា បិតា លោកស្រី បានដឹង និងធ្លាប់ឆ្លងកាត់អំពីការលំបាក ចំពោះគ្រួសារដែលប្រសូត្របានកូនភ្លោះ ព្រោះរូបលោកទាំងពីរ ក៏ធ្លាប់មានកូនភ្លោះពីរដែរ គឺរូបលោកស្រីផ្ទាល់ និងប្អូនស្រីឈ្មោះ សំបូរ ផុស្សតី ហើយអំណោយយកមក ជូនថ្ងៃនេះមានចំនួនតិចតួច បើប្រៀបនឹងការលំបាក តែនេះជាទឹកចិត្តរបស់ក្រុមគ្រួសារលោកស្រី។ ក្នុងឱកាសនោះ លោកស្រី បានជូនពរឲ្យកូនភ្លោះនៃគ្រួសារទាំងពីរ បានទទួលសេចក្តីសុខ សុខភាពល្អ និងបានជម្រាបដល់មាតា បិតា អោយយកចិត្តទុកដាក់ បញ្ហាអនាម័យ មូស និងសត្វល្អិតខាំ ការបញ្ជូនកូនទៅចាក់វ៉ាក់សាំងការពារនានា និងជាពិសេសត្រូវទៅធ្វើសំបុត្រកំណើតឲ្យកូន ។ អំណោយរបស់លោក ប៊ុន សំបូរ និងលោកស្រី ដែលបានយកទៅជូនក្នុងមួយគ្រួសារមាន ថវិកា ១០០ ដុល្លា អង្ករ ៥០ គីឡូក្រាម ក្រម៉ា ២ ភួយ ២ សារុង ២ មី ១ កេស អាវយឺតគណបក្សប្រជាជនកម្ពុជា ២ ទឹកត្រី ២ យួរ ទឹកស៊ីអ៊ីវ ១ យួរ ស្កសរ ២ គីឡូក្រាម អំបិល ៣ គីឡូក្រាម ជួយជួសជុលផ្ទះគ្រួសារ ហៀង សុខហៃ ប្រក់ដំបូល និងជញ្ជាំង។ ដោយឡែក លោកស្រី សំបូរ ផុស្សតី និងស្វាមីជាបុត្រីរបស់លោកដែលរស់នៅ ប្រទេសស្វីស ក៏បានបន្ថែមថវិកាចំនួន ៥០ដុលារ ក្នុង ១គ្រួសារផងដែរ៕