Tuesday, January 03, 2012

ពណ៌សំរាប់ថ្ងៃទាំងប្រាំពីរ

ពេលញ៉ាំអាហារថ្ងៃត្រង់ មិត្តរួមការងារខ្ញុំនិងខ្ញុំតែងជជែកគ្នាពីនេះពីនោះ។​ ថ្ងៃនេះយើងបែកជជែកអំពីពណ៌ទាំងប្រាំពីរ ដែលខ្មែរយើងបានបង្កើតពីបុរាណមក ហើយសព្វថ្ងៃនេះក៏យើងនៅប្រើដែរ តែភាគច្រើនគឺនៅពេលចូលរួមពិធីប្រពៃណី​ ឬពិធីផ្លូវការ។​ ដោយសារការមិនប្រើប្រាស់ជាប្រចាំ ខ្ញុំមានការពិបាកនៅក្នុងការចងចាំ ថាតើពណ៌ណាគេត្រូវប្រើនៅថ្ងៃណា។ មិត្តរួមការងារម្នាក់បានសូត្រកំណាព្យឲ្យស្តាប់​ ហើយប្រាប់ថានេះជាវិធីចំណាំដែលងាយ។ កំណាព្យនោះមានដូចតទៅ:

ពណ៌សំរាប់ថ្ងៃទាំងប្រាំពីរ

ពណ៌ក្រហមប្រើថ្ងៃអាទិត្យ​​​   ពណ៌លឿងទុំពិតចន្ទសោភា
ពណ៌ស្វាយទុកប្រើថ្ងៃអង្គារ   ពុធជាបៃតងពណ៌ស៊ីលៀប។
ព្រហស្បត្តិ៍ត្រួយចេកបៃតងខ្ចី   សុក្រស្រីពណ៌ខៀវតាមរបៀប
សៅរ៍ខ្មៅព្រីងទុំប្រាជ្ញលោករៀប  ត្រូវតាមរបៀពីបុរាណ៕

1 comment:

Phossdey said...

oh i don't think i would ever remember that poet. hahaha anyway, nice piece of writing!