Saturday, December 06, 2014

ចាស់ជរា និងកូនភ្លោះ នៅសង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យបានទទួលជំនួយពីលោក ប៊ុន សំបូរ និងក្រុមគ្រួសារ


រាជធានីភ្នំពេញ៖ ចាស់ជរាចំនួន ២២ នាក់ និងគ្រួសារកូនភ្លោះទី១១ ដែលបានចាប់កំណើតនៅក្នុងគ្រួសារដែលមានឪពុកឈ្មោះ ផល លា និងម្តាយឈ្មោះ ស៊ែម ស្រីពៅ រស់នៅសង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ បានទទួលជំនួយឧបត្ថម្ភពីក្រុមគ្រួសារលោក ប៊ុន សំបូរ រដ្ឋលេខាធិកា ទីស្តីការគណៈរដ្ឋមន្រ្តី នាវេលាព្រឹក ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៤។ យកជំនួយទាំងនោះជូនដល់ចាស់ជរា នាឱកាសនោះ លោកស្រី អៀង ឫទ្ធា ប៊ុន សំបូរ បានពាំនាំយកក្តីនឹងរលឹកពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាពិសេសសុំអភ័យទោសដែលលោក ប៊ុន សំបូរ ដែលជាគ្រួសាររបស់លោកស្រី ដែលពុំបានអញ្ជើញមកផ្ទាល់ ដោយជាប់មមាញឹកនឹងការងារ។ លោកស្រី បានបន្តថា ជំនួយឧបត្ថមទាំងនេះ ជាជំនួយតិចតួច ប៉ុន្តែវាបានកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រួសារលោកស្រី ដោយសារលោកស្រីធ្លាប់មានបុត្រភ្លោះ និងម្តាយចាស់ជរា ហើយដឹងពីការលំបាក និងសេចក្តីត្រូវការផ្សេងៗរបស់ក្រុមគ្រួសារដែលមានកូនភ្លោះ និងជនចាស់ជរា។ លោកស្រី បានផ្តល់អនុសាសន៍សុំឲ្យម្តាយកូនភ្លោះថា ត្រូវបញ្ជូនកូនទៅទទួលវ៉ាក់សាំងនានា តាមការកំណត់របស់គ្រូពេទ្យ និងសូមឲ្យលោកយាយលោកតា ជាជនចាស់ជរា ជួយថែរក្សាសុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។ ជំនួយឧបត្ថម្ភទាំងនោះមានដូចជា សម្រាប់ជនចាស់ជរា ២២ នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២០kg ភួយ ២ អាវ ២ ក្រម៉ា ១ មី ១កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខកំប៉ុង ១ យួរ ទឹកដោះគោ ១កំប៉ុង អូវ៉ាន់ទីន ១ដប ឆៃប៉ូវ ១kg អំបិល ១kg ស្ករស ១kg សាប៊ូក្រអូប ២ ដុំ សាប៊ូម្សៅ ១កញ្ចប់ និងថវិកា ៥០.០០០ រៀល ដោកឡែកចំពោះគ្រួសារកូនភ្លោះទទួលបាន អង្ករ ៥០kg ភួយ ២ អាវ ២ សារ៉ុង ២ ក្រម៉ា ២ មី ១កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខកំប៉ុង ១ យួរ ទឹកដោះគោ ២ កំប៉ុង អូវ៉ាន់ទីន ១ដប ស្ករស ២ kg សាប៊ូក្រអូប ៥ ដុំ សាប៊ូម្សៅ ២ កញ្ចប់ និងថវិកា ៤០០.០០០ រៀល។ ក្នុងឱកាសនោះដែរ លោកស្រីបាន ឧបត្ថម្ភជនពិការដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរ ចំនួន ២០០.០០០ រៀល។







 

2 comments:

PhaPha said...

That's really kind of your family, indeed.

Phossdey said...

Good job as always Mak Mom!